VONGCHAN
Search This Blog
Tuesday, July 16, 2019
Friday, February 27, 2015
អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?
អាហារ៩ប្រភេទណាខ្លះជួយដល់សុខភាពភ្នែក?
១- ការ៉ុត ៖
ការ៉ុត គឺជាប្រភេទបន្លែដែលត្រូវបានគេដឹងយ៉ាងយូរហើយថា ជាអាហារសម្រាប់បំប៉នសុខភពភ្នែក ដោយសារតែវាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏ច្រើន។
២- ផ្លែបឺរ៖
ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារ ដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន។ ដូច្នេះ វាគ្មាន អ្វីចម្លែកនោះទេ ដែលថាពួកវាពិតជាមានភាពអស្ចារ្យចំពោះ
សុខភាពគ្រាប់ភ្នែក ។
៣- ត្រីសាម៉ុង ៖
ប្រភេទត្រីនេះ សំបូរទៅដោយ អាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការថែរក្សាការពារ សុខភាពភ្នែកបានទាំងស្រុង ។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A។
៤- ផ្កាខាត់ណាខៀវ ៖
ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏ល្អនៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង sulforaphane ។
៥- ស៊ុត ៖
ស៊ុត គឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉ន សម្រាប់សុខភាព មានដូចជា ៖ វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។
៦- ស្ពៃក្តោបច្រើនមុខ ៖
ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។
៧- គ្រាប់ផ្កាឈូករ័ត្ន ៖
គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉ន មួយប្រភេទ ក្នុងការការពារអ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាព ទាំងអស់របស់គ្រាប់ភ្នែក ។
៨- ផ្លែប៉េងប៉ោះ ៖
ប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិ បំប៉នពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។
៩- ខ្ទឹមស ៖
ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉ន សម្រាប់គ្រាប់ភ្នែក ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin៕
សម្រួលអត្ថបទ៖ ភិរុណ
ប្រភព៖ top10homeremedies
ប្រភព៖ top10homeremedies
Friday, February 13, 2015
Album មួយបង្កប់នូវទស្សនៈពីជីវិតដ៏ជ្រាលជ្រៅ
Album មួយបង្កប់នូវទស្សនៈពីជីវិតដ៏ជ្រាលជ្រៅ
១- ស្ត្រីដែលពឹងផ្អែកចំណុះលើបុរសនោះ នឹងមានថ្ងៃណាមួយអ្នកត្រូវដួលរងការឈឺចាប់ ។
២- ងងឹតងងុលធ្វើតាមការ “នាំផ្លូវ” របស់អ្នកដទៃ នោះនឹងបណ្តាលឲ្យអ្នកឈានដល់ទី១គ្មានទម្រ រួច…ធ្លាក់ចុះរងការឈឺចាប់ពុំត្រលប់ក្រោយបាន ។
៣- នៅពីក្រោយជោគជ័យរបស់បុរសម្នាក់ តែមាននារីម្នាក់ពលីកម្មយ៉ាងស្ងៀមស្ងាត់ និងពុំទាមទារការតបស្នង ។ រីឯក្រោយខ្នង នារីម្នាក់ដែលរឹងរូសនោះ ដាច់ខាតត្រូវមានបុរសម្នាក់ដែលទំយើរនាងហួសហេតុ ។
៤- នៅពេលដែលអ្នកមានបំណងពុំសុច្ចរិតនឹងអ្នកដទៃនោះ អ្នកដទៃក៏កំពុងធ្វើបែបនេះដាក់អ្នកផងដែរ ។
៥- ជីវិតដូចជាឆាកល្ងោន បើពុំទាន់ទម្លាក់វាំងននទេ អ្នកពុំអាចដឹងបានថា អ្នកអស្ចារ្យដល់កំរិតណាបានឡើយ ។
៦- បើរវល់ឱបដុំឥដ្ឋទាំងនេះ ខ្ញុំពុំអាចឱបអូនបានទេ តែប្រសិនបើលាដៃស្រវាឱបអូន នោះខ្ញុំនឹងពុំមានប្រាក់សម្រាប់ចិញ្ចឹមអូនឡើយ ។
៧- ថ្ងៃមុន ពុកម៉ែ បានកាត់ស្លាបរបស់កូនចោល ឥឡូវ កូនចង់ហោះហើរ…ចង់ទទួលបានជោគជ័យដូចអ្នកដទៃដែរ ។
៨- គ្រាដែលបុរសត្រូវបាត់សេរីភាព ទោះបីនារីដែលចងគេ ធ្វើល្អយ៉ាងណា ក៏គេនៅតែស្អប់និងធុញទ្រាន់ដដែល ។
៩- ពេលខ្លះ អ្វីដែលអ្នកបានឃើញក្នុងទូរទស្សន៍ វាពុំមែនជារឿងពិតទេ ។
១០- ក្នុងកែវភ្នែករបស់បុរស មានតែ១កំណាត់ខាងក្រោមនៃរាងកាយរបស់ស្ត្រីប៉ុណ្ណោះ ។
១១- ពេលគ្រោះអាសន្នកើតមាន អ្នកដែលត្រូវបានចាត់ទុកថា ស្និទ្ធស្នាលបំផុតជាមួយយើង ត្រលប់ជាពុំដឹង ។ រីឯអ្នកដែលពុំស្និទ្ធស្នាលនឹងអ្នក ត្រលប់ជាពុំអាចកេះប្រាប់អ្នកបានទៅវិញ ។
១២- វ័យពុំមានជាបញ្ហាឡើយ សំខាន់គឺត្រូវមានបេះដូងដ៏ស្រស់បំព្រងមួយ ។
១៣- តើអ្នកអាចសម្គាល់បាន ជនដែលនៅពីមុខអ្នក ជាបិសាច ឬ ក៏ទេវតា ?
១៤- ប្រាកដទេថា អ្នកអាចទ្រាំទ្របាន នូវការមន្ទិលសង្ស័យលើអ្នកដទៃនោះ ?
១៥- ពេលធំពេញវ័យ និងលើសពីនេះ យើងពុំមែនជា “យើង” ទៀតទេ ។ ម្នាក់ៗមានម៉ាស់មុខ១ផ្សេងៗគ្នា ។ គឺមានតែកុមារភាពប៉ុណ្ណោះ ដែលអ្នកគឺជាអ្នកពិត ។
១៦- ពេលខ្លះអ្នកពិតជាពុំបានដឹងថា សម្តីរបស់ខ្លួនធ្វើឲ្យអ្នកដទៃរងរបួសដល់ថ្នាក់ណាទេ ។
១៧- បងប្រគល់បេះដូងជូនអូន តែអ្នកប្រើកែវភ្នែកសម្លាប់ខ្ញុំហើយ ។
១៨- តាមពិតទៅ ទេវតាតែងនៅក្បែរអ្នក ខុសតែអ្នកដែលច្រើនស្តាប់តាមការអុជអាលរបស់ព្រាយបិសាចប៉ុណ្ណោះ ។
១៩- ប្រសិនបើពុំគាស់របើកគំនិតច្នៃប្រឌិតបានទេ នោះពិភពរបស់អ្នកគឺមាន ២ ពណ៌ប៉ុណ្ណោះ: ខ្មៅ និង ស ។
១៩- មនុស្សដែលគួរឲ្យខ្លាចបំផុត ពុំមែនជាមនុស្សអាក្រក់ពិតឡើយ តែគឺមនុស្សអាក្រក់តែងធ្វើល្អទៅវិញទេ (កាន់ស្លាកការពារធម្មជាតិ តែយកទឹកក្តៅស្រោលើដើមឈើ) ។
និយាយរួមជីវិតពុំដូចអ្វីៗដែលអ្នកស្រមៃឃើញឡើយ ។ វាមានការលាក់កំបាំង និងជ្រុងងងឹត ដែលយើងម្នាក់ៗតែងប្រឈមុខរៀងរាល់វេលា ។ រឿងដែលសំខាន់ គឺយើងមានស្មារតីភ្លឺស្វាង និងប្រាជ្ញាឆ្លាតវៃ ដើម្បីវិភាគឃើញថា អ្វីដែលត្រឹមត្រូវ អ្វីដែលខុសឆ្គង អ្នកណាជាមិត្ត អ្នកណាជាសត្រូវ ។
គប្បីចៀសឆ្ងាយពីការចាប់យករូបភាពខាងក្រៅ មកវិនិច្ឆ័យបញ្ហា ។ ព្រោះវានឹងនាំអ្នកឲ្យខុស… ៕
ប្រភពដើម៖
http://ksn-news.com/2015/02/13/7867.html

Wednesday, February 6, 2013
Shortcut Key ប្រើញឹកញាប់ គួរតែដឹង
Shortcut
Key ប្រើញឹកញាប់ គួរតែដឹង
Keyboard
ជាផ្នែកមួយសំខាន់នៃកុំព្យូទ័រសម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការ បញ្ជា
និងវាយបញ្ចូលទនិ្នន័យផ្សេងៗដើម្បីរក្សាទុកក្នុងកុំព្យូទ័រ។ នៅទំព័រនេះសូមធ្វើការបង្ហាញ Shortcut ចំនួន ៩
ដែលមិត្តយុវវ័យ
គួរដឹង ដើម្បីផ្ដល់ភាពងាយស្រួលមួយចំនួនពេលប្រើប្រាស់កុំព្យូទ័រ។ តើ
Shortcut នោះមានអ្វីខ្លះ
?
ខាងក្រោមនេះជាតារាងដែលបង្ហាញពី Shortcut មួយចំនួនដែលអាចជួយសម្រួលដល់ការប្រើប្រាស់កុំព្យូទ័រខ្លះដល់ មិត្តយុវវ័យទាំងអស់គ្នា។
Shortcut
|
មុខងារ
|
Window key + M
|
Minimize ផ្ទាំងកម្មវិធី និងផ្ទាំង Window ទាំងអស់ដែលយើងកំពុងប្រើប្រាស់
|
Window key + Shift+M
|
Maximize ផ្ទាំងកម្មវិធី និងផ្ទាំង Window ទាំងអស់ក្នុងពេលតែមួយ
|
Window Key + L
|
Log off កុំព្យូទ័រដោយមិនចាំបាច់ចំណាយពេលច្រើន
|
Window Key+ E
|
បើកផ្ទាំង Window
Explorer
|
Window Key ឬក៏ Ctrl+ Esc
|
ចូលទៅកាន់
Start Menu ដោយមិនចាំបាច់ប្រើប្រាស់ Mouse
|
Ctrl+Alt+Delete
|
ហៅ Task Manager មកប្រើ ដើម្បីបិទកម្មវីធីណាមួយ ដែលជាមូលហេតុធ្វើឲ្យកុំព្យូទ័រគាំង ឬក៏ដំណើរការយឺត
|
ចុច Shift ចំនួន ៥
ដង
|
ហៅ Sticky Key យកមកប្រើ
|
Alt+F4
|
បិទកម្មវិធី
ឬផ្ទាំង Window ដែលយើងកំពុងតែប្រើប្រាស់
|
F1
|
ជា Shortcut ទូទៅមួយដែលអាចផ្ដល់ដំណោះស្រាយផ្សេងៗ [Help] នៅពេលដែលយើងចង់ដឹងពីរបៀបប្រើនៃកម្មវិធីដែលយើងកំពុងប្រើ
|
Alt+Tab
|
ទាញយក Tab ណាមួយមកប្រើនៅពេលដែលយើងបានបើកដំណើរការច្រើនកម្មវិធី ឬច្រើនWindows
|
Window Key + F
|
ប្រើសម្រាប់ស្វែងរក
File ឬក៏ Folder ក្នុងកុំព្យូទ័រ
|
Window Key + D
|
Minimize និង Maximize ផ្ទាំង Window ផ្សេងៗដែលយើងកំពុងតែប្រើ
|
F2
|
កែប្រែឈ្មោះ
File
|
កុំភ្លេចសាកល្បងទាំងអស់គ្នាណា ! បើមិត្តយុវវ័យណាដឹង Shortcut ល្អៗសូមកុំភ្លេចដែលរំលែកចំណេះដឹងរបស់អ្នក តាមរយៈប្រអប់ Comment ខាងក្រោមនេះ !
Monday, December 3, 2012
ទម្លាប់ល្អ សុខភាពល្អ
ទម្លាប់ល្អ សុខភាពល្អ
សុខភាពរបស់អ្នកនឹងគ្មានបញ្ហាឡើយ ប្រសិនបើបានថែទាំដោយវិធីងាយៗដូចខាងក្រោមនេះ៖
១- កុំខ្ជិលដូរអេប៉ុងលាងចាន ត្រូវប្ដូរថ្មីរៀងរាល់ខែ
ពីព្រោះអេប៉ុងនេះហើយជាឧបករណ៍ដែលមេរោគចូលចិត្តមកពូនផ្ដុំគ្នា បំផ្លាញសុខភាពអ្នក។
២- ប្រើទឹកសាប៊ូលាងចានជូនផ្ទៃដែលអ្នកធ្វើម្ហូបឲ្យស្អាត
ហើយជូតម្ដងទៀតដោយទឹកសម្លាប់មេរោគរាល់លើក ក្រោយពីធ្វើម្ហូបរួច ដើម្បីសម្លាប់មេរោគដែលជាប់នឹងសាច់
និងបន្លែស្រស់។
៣- រលាស់វាំងននងូតទឹកក្រោយពីងូតទឹករួចដើម្បីបណ្ដេញសំណើមកុំឲ្យ
កើតផ្សិត ហើយកុំភ្លេចដោះវាំងននយកទៅបោកគក់យ៉ាងហោចណាស់មួយខែមួយដង ពីព្រោះមេរោគផ្សិតដែលជាប់តាមវាំងនននេះ
គឺជាឃាតកឈាមត្រជាក់ដែលយើងច្រើនតែមើលរំលង។
៤- លាងដុសខាត់ភោជន៍លាងមុខជាប្រចាំ ដើម្បីកុំឲ្យបាក់តេរីពួនបាន។
៥- បន្ទប់ទឹកគួរតែមានខ្យល់ចេញចូលល្អ ដើម្បីបញ្ចេញបាក់តេរីពីខ្យល់។
ប្រសិនបើបន្ទប់ទឹករបស់អ្នកបិទជិតទាំង៤ផ្នែក យ៉ាងហោចណាស់គួរតែបំពាក់កង្ហារដើម្បីជួយបញ្ចេញខ្យល់ខ្លះ។
៦- លាងដៃឲ្យស្អាតមុននឹងទទួលអាហាររាល់លើក ដើម្បីកម្ចាត់មេរោគដែលអាចនឹងជាប់មកតាមរយៈរបស់របរសម្ភារៈ
ប្រើប្រាស់សាធារណៈទាំងឡាយ។
៧- ក្រោយពីចុចទឹកបង្គន់ហើយគួរតែបិទគម្របតែម្ដង
ពីព្រោះក្រោយពីយើងចុចទឹកបង្គន់ ពេលនោះមេរោគនឹងសាយភាយឡើងមកក្នុងខ្យល់។
ដូច្នេះការបិទគម្របនឹងជួយឃាំងមេរោគកំណាចនេះមិនឲ្យរសាត់អណ្ដែត ចូលច្រមុះ។
៨-មួកគ្របងូតទឹករបស់ស្ត្រីៗជាឧបករណ៍ដែលផ្អាប់សំណើម
ដូច្នេះការយកវាមកគ្របងូតទឹកវាមិនខុសពីយកមេរោគមកដាក់លើ សក់ដ៏ស្អាតរបស់អ្នកឡើយ។
ដូច្នេះអ្នកគួរតែយកមួកនោះទៅសំដិលថ្ងៃឲ្យបានញឹកញាប់។ បើមួកចាស់ហើយគួរតែប្ដូរថ្មីដើម្បីកុំឲ្យមកអង្គុយឆ្ងល់ថា
តើហេតុអ្វីបានជាសក់ជ្រុះច្រើនម្ល៉េះ?
៩- សារ៉េសីតុណ្ហភាពទូទឹកកក ៣៧អង្សាហ្វារ៉េនហៃត៍ឡើងទៅដើម្បីកុំឲ្យបាក់តេរីដែលមានពីអាហារមានឱកាសរីករាលដាល។
១០- ប្រមូលសំរាមចោលរាល់ថ្ងៃ មិនត្រូវផ្អាប់សំរាមទុកទេ
ព្រោះអាកាសធាតុក្ដៅដូចជាស្រុកយើងនេះ មេរោគក្នុងធុងសំរាមនឹងសប្បាយចិត្តជាមិនខាន។
ដូច្នេះអ្នកគួរប្រើអាល់កុលជូតធុងសំរាមឲ្យបានញឹកញាប់ផង។
១១- ធ្វើជាមេផ្ទះឈ្លាសវៃក្នុងពេលចម្អិនអាហារ
គួរចែកជ្រញ់សម្រាប់ហាន់បន្លែ និងហាន់សាច់ឲ្យដាក់ពីគ្នា ពីព្រោះបាក់តេរីដែលមានពីសាច់វាមានច្រើនជាងបន្លែ។
ម្យ៉ាងទៀត ក្រោយពីធ្វើម្ហូបរួច កុំភ្លេចយកជ្រញ់ដាក់ស្រុសទឹកក្ដៅផង។
១២- បើអ្នកចិញ្ចឹមឆ្មា ឬឆ្កែ គួរតែចេះបង្រៀនសត្វទាំងនោះឲ្យមានរបៀប
មិនត្រូវឲ្យវាចូលមករញ៉រញ៉ៃក្នុងផ្ទះបាយ ព្រោះអង្កែ ចៃ ឬមេរោគតាមជើងរបស់វាអាចធ្លាក់ចូលក្នុងចានអាហារ។
១៣- បើមានអាហារសល់ក្លាស្សេ ពេលយកមកទទួលទានម្ដងទៀតគួរតែកម្ដៅឲ្យក្ដៅរាល់លើកដើម្បីសម្លាប់បាក់តេរី
។
អាហារទប់ស្កាត់រោគផ្តាសាយ
អាហារទប់ស្កាត់រោគផ្តាសាយ
អាហារទាំង៥ប្រភេទខាងក្រោមនេះវាអាចជួយពង្រឹងប្រព័ន្ធការពារ
ឬកាត់បន្ថយឥទ្ធិពលរបស់រោគផ្តាសាយដែលក្នុងរដូវភ្លៀងធ្លាក់មានសីតុណ្ហភាពត្រជាក់
ឬក្តៅប្រែប្រួលមិនទៀងទាត់បែបនេះ ជាឱកាសល្អបំផុតសំរាប់រោគផ្តាសាយធ្វើការរាតត្បាត។
១-អាហារមានរសជាតិហឹររួមទាំងគ្រឿងទេសដូចជាខ្ទឹម
ម្រេច ជួយកាត់បន្ថយអាការៈតឹងច្រមុះ ជួយអោយដកដង្ហើមបានធូរ។
២-ខ្ទឹមស ជួយកាត់បន្ថយអាការផ្តាសាយ ដោយគ្រាន់តែបន្ថែមទៅក្នុងអាហារឬទំពារ
ក្នុងមួយថ្ងៃ១-២កំពឹសក៏បាន។
៣-ទទួលទានទឹកអោយបានច្រើន មិនថាទឹកធម្មតា ទឹកផ្លែឈើ
ឬទឹកក្តៅឧណ្ហៗ ព្រោះវាជួយកាត់ទម្លាក់ស្លេះ និងគួរផ្អាកកាហ្វេព្រមទាំងទឹកក្រូចគ្រប់ប្រភេទ។
៤-ស៊ុបក្តៅៗវាជួយកាត់បន្ថយអាការៈតឹងច្រមុះ ជួយអោយរាងកាយស្រស់ស្រាយ
ហើយថែមទាំងផ្តល់ប្រូតេអ៊ីនល្អដល់រាងកាយទៀតផង។
៥-ទទួលទានបន្លែដែលមានសារជាតិប្រឆាំងនិងពពួកបាក់តេរីដូចជា
ការ៉ុត បន្លែពណ៌បៃតង ក្រូចពោធិ៍សាត់ ត្របែក ទំពាំងបាយជូរ ល្ហុងទុំ ជាដើម ព្រោះវាជួយការពារការឆ្លងមេរោគបាន
៕
Subscribe to:
Posts (Atom)